ជាបឋមយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការពេញចិត្ត និងការគាំទ្រនូវស្នាដៃ ដែលចេញពីហាងយើងខ្ញុំ និងបន្តការគាំទ្រដល់យើងខ្ញុំ។ សកម្មភាពរបស់លោកស្រី អ្នកនាងកញ្ញា ជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារដល់បងប្អូនស្ត្រី ជួយពួកគាត់ឲ្យមានការងារ ធ្វើ បង្កើនប្រាក់ចំណូល មិនចាំបាច់ចំណាកស្រុក ដែលមានការប្រថុយនិងហេតុការផ្សេងៗ ជាងនេះទៀតពួកគាត់អាចមានពេលវេលាគ្រប់គ្រាន់ក្នុងការនៅជិតក្រុមគ្រួសាររបស់ពួកគាត់ផងដែរ។
ដោយមើលឃើញពីសណ្តានចិត្ត ដ៏កក់ក្តៅនេះហើយ និងដើម្បីបំពេញតម្រូវការរបស់លោកស្រី អ្នកនាងកញ្ញា ឲ្យកាន់តែប្រសើរ ទាំងគុណភាពនិងសេវា ហាងកាត់ដេរ ស្នាដៃនារីខ្មែរ នឹងធ្វើការ ផ្លាស់ប្តូរទៅទីតាំងថ្មីដែល ស្អាត ធំទូលាយជាងមុន ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១០ ផ្លូវលេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខ័ណ្ណចំការមន រាជធានីភ្នំពេញ (ចំងាយ ១៥ម៉ែត្រខាងជើងរង្វង់មូល ផ្សារដើមថ្កូវ)។ ការបើកដំណើរការទីតាំងថ្មីនឹងចាប់ផ្តើមពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦តទៅ។
ហេតុដូចបានជំរាបជូនដំណឹងខាងលើ សូមលោកស្រី អ្នកនាងកញ្ញាទទួលជ្រាបជាព៌តមាន និងអញ្ជើញទៅទទួលយកសេវានៅទីតាំងថ្មីតាមពេលវេលាកំណត់ខាងលើ។ សូមមើលផែនទី និងសាកសួរពត៌មានលម្អិតតាមរយៈទូរស័ព្ទ ០១២ ២២ ៦២ ៧៤ / ០១៦ ២២ ៦២ ៧៤ ។
សូមទទួលនូវការគោរពដ៏ស្មោះស្ម័គ្រអំពីយើងខ្ញុំ
ហាងកាត់ដេរ ស្នាដៃនារីខ្មែរ
ភ្នំពេញ ថ្ងៃពុធ ទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៥
No comments:
Post a Comment