ស្នាដៃនារីខ្មែរ

សូមគោរព លោកជំទាវ លោកស្រី អ្នកនាងកញ្ញា ជាទីរាប់អាន ហាងកាត់ដេរ ស្នាដៃនារីខ្មែរ មានកិត្តិយស និងមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការបើកបម្រើសេវាកម្ម ដើម្បីបំពេញតម្រូវការ របស់ លោកជំទាវ លោកស្រី អ្នកនាងកញ្ញា។ ការគាំទ្ររបស់លោកជំទាវ លោកស្រី អ្នកនាងកញ្ញា គឺមានន័យថាជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រ ដោយផ្តល់ការងារ ដល់បងប្អូននារីដែលពួកគាត់ខ្លះមានចំណេះដឹងមានកម្រិត ឬមកពីខេត្តឆ្ងាយៗ ដែលគ្រួសាររបស់ ពួកគាត់មានជីវភាពលំបាក។

ជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហាងកាត់ដេរ ស្នាដៃនារីខ្មែរ បានបើកទទួល បង្រៀនសិស្ស ក្នុងតម្លៃសមរម្យ ពិសេសការបង្រៀនប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ សំដៅដល់គុណភាព ដែលអាចឲ្យពួកគាត់ទៅប្រកបរបរទទួលទានដោយខ្លួនឯងក្រោយពេល រៀនចប់ ឬយ៉ាងហោច ណាស់គាត់អាចបំរើការងារក្នុងហាងកាត់ដេរយើងខ្ញុំ ឬហាងកាត់ដេរ ផ្សេងៗដែលអាចទទួល បានចំណូលដើម្បីជួយដល់ក្រុមគ្រួសាររបស់គាត់។ មិនតែប៉ុណ្ណោះ ហាងកាត់ដេរ ស្នាដៃនារីខ្មែរ ក៏មានទទួលជាងដែលចេះស្ទាត់ មិនថាជាងមកពីសាលាផ្សេង ឬក្នុងកន្លែងយើងផ្ទាល់ ដើម្បីធ្វើការយកកម្រៃតាមសមត្ថភាពជាក់ស្តែងរបស់ពួកគាត់ផងដែរ។

ហាងកាត់ដេរ ស្នាដៃនារីខ្មែរ មានទីតាំងស្ថិតនៅ ផ្ទះលេខ ១០ ផ្លូវលេខ ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ណចំការមន រាជធានីភ្នំពេញ (ចម្ងាយប្រហែល ១៥ម៉ែត្រខាងត្បូងរង្វង់មូលផ្សារដើមថ្កូវ)។ ទូរស័ព្ទទំនាក់ទំនងៈ
០១២ ២២​ ៦២ ៧៤
០១៦ ២២​ ៦២ ៧៤

ហាងកាត់ដេរ ស្នាដៃនារីខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ និងនៅតែបន្ត ការគាំទ្រទឹកដៃរបស់យាងយើងខ្ញុំ។ តំណាងឲ្យក្រុមការងារទាំងអស់សូមប្រសិទ្ធិពរជ័យជូនចំពោះ លោកជំទាវ លោកស្រី អ្នកនាងកញ្ញា ទទួលបាននូវសេចក្តីសុខ និងសុភមង្គល សុខភាពល្អ បរិបូរណ៏ ព្រមទាំងសុវត្ថភាពគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ព្រមទាំងពរជ័យទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមអរគុណ


ស្នាដៃនារីខ្មែរកាត់ដេរ




No comments:

Post a Comment